Excessive sweating is an illness and can be treated!

This is everyone need HAPPY

join your society activity and be happy with them by good communication skill and other knowledge sharing without shyness and always keep in touch with each other within every friends mind although we are not the same race.Sharing is caring(n_n).

Saturday, June 7, 2014

How to Become a Millionaire

Many people aspire to being a millionaire but not so many people are pushing their self hard to reach that particular goal. In a world where being a billionaire is now the new target for the rich, becoming a millionaire is a real possibility for many an average Joe and it mostly comes down to good management, sensible thinking and occasional calculated risks. Becoming a millionaire won't happen simply by sitting there and praying for money...

Friday, June 6, 2014

ប្រាសាទបុរាណភ្នំចៅស្រីវិបុលកេរ្តិ៍

នៅលើភ្នំដ៏តូចច្រឡឹងមានប្រាសាទ មួយល្អវិចិត្រ គឺប្រាសាទ “ចៅស្រី វិបុលកេរ្តិ៍” ក៏ប៉ុន្តែសព្វថ្ងៃប្រាសាទ នេះរងនូវការបាក់បែកខូចខាត ស្ទើរតែទាំងស្រុងដោយសារធម្មជាតិ និង សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃអស់ជិតសាមសិប ឆ្នាំ ។ ប្រាសាទបុរាណបាក់បែកស្ទើររលាយនេះកំពុង តែត្រូវការឱ្យមានការថែរក្សា និង អភិវឌ្ឍឡើងវិញដូច ប្រាសាទបុរាណផ្សេងៗទៀតនៅខេត្តសៀមរាបដែរ ។ យើង​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ពី​ភ្នំពេញ​ទៅ​សៀមរាប​ហើយ​បត់​ចូល​ត្រង់​ភូមិ​រលួស​សសៀរ តាម​ផ្លូវ​មុខ​សាលា​ស្រុក​សូទ្រ​និគម...

បារមីព្រះនាង ទេវី នៅប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័នកសាងឡើងនៅក្នុងសតវត្សទី១២ ឆ្នាំ១១៩១ ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ ដើម្បី​ឧទ្ទិសថ្វាយ​​ដល់​ព្រះបិតា​របស់ ទ្រង់ ដោយ​មាន​រូប​សំណាក​ព្រះពោធិសត្វ​លោកេស្វរ ឈ្មោះជ័យ ​វរេប៌សូរ​ជា​តំណាង​ ។ រូប​សំណាក​ព្រះពោធិសត្វលោកេស្វរៈ​ក្នុង ​​​ព្រះពុទ្ធសាសនា​មហាយាន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​សម័យ​ នោះ​​គោរព​បូជា​យ៉ាងខ្លាំង។ ប្រាសាទព្រះខ័ន​ឋិត​លើ​ផ្ទៃដី​ប្រមាណ​ជាង៥៦ហិចតា ហើយបើតាមសិលាចារឹកបង្ហាញថា ត្រូវបាន​កសាង​ឡើង​នៅ​សមរភូមិ​ ចុងក្រោយ ដែល​ព្រះបាទជ័យវរ្ម័នទី៧...

ប្រាសាទព្រហ្មកិល ឬ​​​ ប្រាសាទតាព្រហ្មកិល

ប្រាសាទ​ព្រហ្មកិល ​ឬ​​​ ប្រាសា​ទតាព្រហ្មកិល គឺ​ជា​ប្រាសាទ​តូច​មួយ ស្ថិត​នៅ​ក្បែរ​ប្រាសាទ អង្គរវត្ត ដែល​អ្នក​ទេសចរ តែង​តែ ដើរ​ហួស ។ ប្រាសាទ​នេះ​សាង​ឡើង​ពី​ថ្ម​ភក់​ដើម្បី​ឧទ្ទិស ​ដល់​ព្រះពុទ្ធ​សាសនា មាន​ចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ខាង​លិច​ខ្លោង​ទ្វារ ប្រាសាទ​អង្គរវត្ត ។ បច្ចុប្បន្ន​ប្រាសាទ​ដ៏​តូច​នេះ​បាន​រង​នូវ​ការ​ទ្រុឌទ្រោម​អស់​ជា​ច្រើន​រហូត​ជាង ពាក់​កណ្តាល​ទៅ​ហើយ ​ហើយ​ខាង​អាជ្ញាធរ​អប្សរា​មិនទាន់​មាន​គម្រោង​ដើម្បី​ធ្វើ​ការ​ជួសជុល​នៅ​ឡើយ ដោយ​សារ​តែ...

ប្រាសាទចេក​ក្បូរ

ប្រាសាទចេក​ក្បូរ​ដែល​កសាង​ឡើង ៣ ទន្ទឹម​គ្នា​គឺ​ជា​ប្រាសាទ​មួយ​ស្ថិត​នៅ​ក្នុង ខេត្ត​ឧត្តរ​មានជ័យ ​ដែល​ពុំ​មាន​អ្នក​ទេសចរ ពី​ចម្ងាយ​ទៅ​ដល់ ។ ប្រាសាទ​នេះ​បាន​ទទួល ​រង​នូវ​ការ​ខូច​ខាត​អស់​ជា​ច្រើន​ដោយ​សារ សង្គ្រាម និង ជន​ខិល​ខូច​មួយ​ចំនួន​ បាន​ធ្វើ​ការ​គាស់​កកាយ​ដើម្បី​ស្វែង​រក​វត្ថុ​បុរាណ​មាន​តម្លៃ ។ ប្រាសាទ​ចេកក្បូរ​ស្ថិត​នៅ​ក្នុង​ភូមិ​ឈូក ឃុំ​ក្រសាំង​ស្រុក​ចុង​កាល់ ខេត្ត​ព្រះវិហារ ។ប្រាសាទ​ចេកក្បូរ​សាង​នៅ​លើ​ទីទួល​ដែល​មាន​ទំហំ ៣០ ម៉ែត្រ គុណ​នឹង...

ប្រាសាទ​បាគង

មាន​ប្រាសាទ​បុរាណ​សរុប​កៅ​សិប​មួយ ដែល​នៅ​តំបន់​អង្គរ​​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ ​ពិភព​លោក​រួច​នៅ​ទី​ក្រុង​កេបិច​ប្រទេស ​កាណាដា​តាំង​ពី​ឆ្នាំ ​១៩៩២​ មក ​ក្នុង​នោះ ​ប្រាសាទ​បាគង​ស្ថិត​​នៅ​ចម្ងាយ​ដប់​ពីរ គីឡូម៉ែត្រ​ខាង​កើត​ទី​រួម​ខេត្ត​សៀមរាប ​ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​តំបន់​អង្គរ​ផង​ដែរ ​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ភ្ញៀវ​ទេសចរ​ខ្មែរ​ភាគ​ច្រើន​តែង​ទៅ​មក​-​ហួស ​ព្រោះ​ខ្លះ​មិន​ដឹង​ពី ទី​តាំង​ប្រាសាទ​បាគង​ទើប​នាំ​គ្នា​ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​ប្រាសាទ​អង្គរ...

ប្រាសាទ​ព្រះគោ

ប្រាសាទ​ព្រះគោ​កសាង​ឡើង​នៅ​ក្នុង​ទឹកដី​នៃក្រុង​រលួស ឬ​ហរិហរាល័យ ខាងជើង​ប្រាសាទ​បាគង ប្រាសាទ​ព្រះគោ ​ជា​ស្នាដៃ​មួយ​ទៀត​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័នទី១ នៅ​ឆ្នាំ​៨៧៩ មុន​ប្រាសាទ​បាគង ២ឆ្នាំ ដើម្បី​ថ្វាយ​ដល់​ព្រះសិវៈ និង ​រំលឹក​គុណ​ដល់​បុព្វបុរស​របស់​ទ្រង់។ ប្រាសាទ​នេះ​សាងសង់​ពី​ឥដ្ឋ បែរមុខ​ទៅ​ទិស​ខាងកើត ឋិត​នៅ​ភាគ​អាគ្នេយ៍ ១៥គីឡូម៉ែត្រ ពី​តំបន់​ប្រាសាទ​អង្គរ។ ប្រាសាទ​នេះ​មាន​កំពែង​៣ជាន់ ដែល​មាន​គោបុរៈ កំពែង​ខាង​ក្រៅ​មាន​ទំហំ​៥០០ម៉ែត្រ×៤០០ម៉ែត្រ និង​មាន​គោបុរៈ...

ប្រាសាទបី

ប្រាសាទ​បី​បាន​កសាង​ឡើង​អំពី​ឥដ្ឋ ដោយ​គេ​យក​ឥដ្ឋ​មក​ដាក់​តម្រៀប​គ្នា នៅ​ក្នុង​ជួរ​លើ​ក្រោម​ ។ ​យក​មក​តម្រៀប​ នៅ​លើ​ជើង​គ្រឹះ​ដែល​មាន​ទទឹង​ ១០​ ម៉ែត្រ​ បណ្តោយ ​២៤​ ម៉ែត្រ​ ។​ ប្រាសាទ​បី ​ត្រូវ​បាន​គេ​ធ្វើ​ការ​សន្និដ្ឋាន​ ថា​ ជា​ ប្រាសាទ​មួយ​ដែល​កសាង​មិន​ទាន់​រួច​រាល់ ​រហូត​មក​ដល់​សម័យ​បារាំង​ ក៏​បាន​ធ្វើ​ការ​ជួស​ជុល​បន្ថែម​នៅ​ឆ្នាំ​ ១៩៦០​ ។ តើ​ប្រាសាទ​បី​មាន​អ្វី​ទស្សនា​ខ្លះ ?- នៅ​ក្នុង​ប្រាង្គ​មេ​មាន​ជើង​ទម្រ​លិង្គ​ព្រះ​ឥសូរ​តាំង​នៅ​ទី​នោះ ។-...

ប្រាសាទបាពួន

ប្រាសាទ​បាពួន​គឺ​ជា​ប្រាសាទ​ដ៏​ចំណាស់​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ។ ប្រាសាទ​នេះ​ចាត់ ​ទុក​ថា​ជា ​ប្រាសាទ​ដំបូង ក្នុង​ក្រុម​ប្រាសាទ​ក្រុង​ព្រះ​នគរ​ដែល​មាន ផ្លូវ​ដើរ​ចូល​ទៅ​កាន់​ប្រាសាទ​ជា ​ស្ពាន​ថ្ម​លាត​សន្ធឹង​វែង​ ផ្លូវ​ ដើរ​ចូល​ឆ្លង​កាត់​គោបុរៈ ​រូប​កាក​បាទ​បី​ផ្លូវ​ តួ​ប្រាសាទ​បែរ​មុខ​ទៅ​ទិស​ខាង​ កើត ​។​ទីតាំង​នៃ ​ប្រាសាទ ​នៅ​ខាង​ ក្នុង​តំបន់​ព្រះរាជ​វាំង​ហ្លួង​ជា​ប្រាសាទ​ដែល​មាន​កំពូល​ខ្ពស់ ។ ​មាន​ភស្តុ​តាង​មួយ​ចំនួន​ពី​កំណត់​ត្រា​របស់​លោក​...

ប្រាសាទ​ភ្នំបូក

ក្រៅ​ពី​ភ្នំ​គូលែន​ដែល​ជា​រមណីយ​ដ្ឋាន​ដ៏​ប្រណីត​ និង​ជាទី​ពេញ​និយម​សម្រាប់​ ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ​និង​ អន្តរ​ជាតិ​ហើយ​នោះ ​ក៏​នៅ​មាន​ភ្នំ​បី​ទៀត​នៅ​ក្នុង​ខេត្ត​ សៀមរាប ​គឺ​ភ្នំ​បាខែង​ ភ្នំក្រោម​ និង​ភ្នំបូក ​។ ​ភ្នំ​ទាំង​ បី​នេះ​សុទ្ធ​តែ​មាន​ប្រាសាទ​តាំង​នៅ ​លើ​កំពូល​ភ្នំ ។ ភ្នំបូក​មិន​សូវ​ជា​ទីពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ប៉ុន្មាន​ ឡើយ​ដោយ​សារ​តែ​ភ្នំ​នេះ​នៅ​ឆ្ងាយ​ដាច់​ពី​ប្រាសាទ​ផ្សេងៗ​ទៀត​ដែល​នៅ​ក្នុង​ខេត្ត​សៀម​ រាប ។ បើ​យើង​ ធ្វើ​ដំណើ​រហួស​ប្រាសាទ​...

ប្រាសាទ​បន្ទាយ​ក្តី

ប្រាសាទ​បន្ទាយ​ក្តី​មាន​សណ្ឋាន​ស្រដៀង​និង​ប្រាសាទ​តាព្រហ្ម​និង​ប្រាសាទ​ព្រះខ័ន​ដែរ​ប៉ុន្តែ​មាន​ទំហំ​តូច​ជាង​។​គោបុរៈ​ទាំង​៤​កន្លែង​មាន​ព្រះ​ភក្រ្ត​របស់​ព្រះ​អវលោកិកេស្វរៈ​បែរ​ព្រះភក្រ្ត​ទៅ​កាន់​ទិស​ទាំង​ដូច​ប្រាសាទ​បាយ័ន​ដែរ  ដោយ ​មាន​កំពែង​ព័ទ្ធ​ជុំវិញ​។​ផ្លូវ​ចូល​មាន​គោបុរៈ​ទាំង​៤​ទិស​មាន​ក្រឡា​ផ្ទៃ​ 800×400​ម៉ែត្រ​ ។ ​ប្រាសាទ​ បន្ទាយ​ក្តី​ត្រូវ​បាន​គេ​ចាត់​ចូល ​ជា​វត្ត​ខាង​ព្រះពុទ្ធ​សាសនា​សព្វ​ថ្ងៃ​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ ។ តើ​ប្រាសាទ​បន្ទាយ​ក្តី​មាន​អ្វី​ទស្សនា​ខ្លះ​...

ប្រាសាទ​ភិមានអាកាស

ប្រាសាទ​ភិមាន​អាកាស​ជា​ប្រាសាទ​មួយ​ដែល​កសាង​ឡើង​អំពី​ថ្ម​ភក់​នៅ​លើ​ជើង​គ្រឹះ​ថ្ម​បាយ​ក្រៀម​មាន​បី​ជាន់​ស្រដៀង​នឹង​ប្រាសាទ​ពីរ៉ា​មីដ ​។ ​កម្ពស់​នៃ​ជើង​គ្រឹះ​ប្រាសាទ​វិមាន​អាកាស​ទាំង​បី​ជាន់​ប្រហែល​ជា ​១២​ ម៉ែត្រ​ មាន​សណ្ឋាន ជា​បួន​ជ្រុង​ទ្រវែង​មាន​ជណ្តើរ​ចោត​ទាំង​បួន​ ផ្នែក ​។ចំណែក​ឯ​ផ្លូវ​ចូល​ទស្សនា​ព្រះរាជ​វាំង​ត្រូវ​ដើរ​ឆ្លង​កាត់​ជើង​គ្រឹះ​ឡើង​លើ​ព្រះ​ពន្លា​ខ្ពស់ ទៅ​តាម​ជណ្តើរ​គ្រុឌ​ព្រោះ​ព្រះ រាជ​វាំង​នេះ​តាំង​នៅ​លើ​ព្រះ​ពន្លា​ខ្ពស់​ពេល​ណា​យើង​ឡើង​ទៅ​កាន់​ព្រះ​ពន្លា​នឹង​ឃើញ​បដិមា​ផុស​រូប​សិង្ហ​រចនា​បថ...

ប្រាសាទ ចៅសាយទេវព្តា

ប្រាសាទ​ចៅ​សាយ​ទេវព្តា​មាន​ទី​តាំង​ស្តិត​នៅ​ម្ខាង​ផ្លូវ​នៃ​ប្រាសាទ​ធម្មានន្ទ​ជា​ប្រាសាទ​ខ្នាត​ជំទើរ​កសាង​ បែរ​មុខ​ទៅ​​​ទិស​ខាង​កើត​មាន​ក្បូរ​ក្បាច់​រចនា​ល្អ​វិចិត្រ​មិន​ខុស​ពី​ប្រាសាទ​អង្គរ​វត្ត​ប៉ុន្មាន​ឡើយ ។  ប្រាសាទ​នេះ​ជា​ប្រាសាទ​គូ​គ្នា​នឹង​ប្រាសា​ទធម្មានន្ទ ​ពី​ព្រោះ​នៅ​ជិត​គ្នា​។​ប្រាសាទ​ចៅ​សាយ​នេះ​កសាង​ ដោយ​ព្រះបាទ​សូរ្យវរ្មន ទី២​ ហើយ​កសាង​បន្ថែម​ដោយ​ព្រះបាទ​យសោវរ្ម័ន ទី២ ​រហូត​ចប់​សព្វ​គ្រប់​ក្នុង​ សម័យ​ព្រះបាទ​ជ័យវរ័្មន ទី៧ ។ផ្លូវ​ដែល​ឆ្លង​កាត់​ប្រាសាទ​នេះ​នៅ​ទិស​ខាង​ជើង...

ប្រាសាទ ធម្មានន្ទ

ប្រាសាទ​ធម្មានន្ទ​មាន​ទី​តាំង​នៅ​គីឡូ​ម៉ែត្រ​លេខ​ពីរ ផ្លូវ​វង់​តូច ​ដែល​ចេញ​តាម​ទ្វារ​ជ័យ ​នគរ​ធំ ​មាន​ប្រាសាទ​ពីរ​នៅ​ទន្ទឹម​ៗ​គ្នា​ ។ បា្រសាទ​មួយ​ស្ថិត​នៅ​ខាង​ជើង​ផ្លូវ​ឈ្មោះ​ថា ​ប្រាសាទ​ធម្មានន្ទ ​ចំណែក​ឯ​ប្រាសាទ​មួយ​ទៀត​ដែល​ស្ថិត​នៅ​ខាង​ត្បូង​ផ្លូវ​ឈ្មោះ​ថា បា្រសាទ​ចៅ​សាយ ​។ប្រាសាទ​ធម្មានន្ទ​គឺ​ជា​ប្រាសាទ​ដែល ​មាន​ខ្នាត​តូច​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ប្រឡាយ​ទឹក​ ដែល​ជន​ជាតិ​ខ្មែរ​យើង​មាន​ជំនឿ​ថា ​ប្រឡាយ​ទឹក​នេះ​ជា​ប្រឡាយ​ទឹក​ដែល​ឡោម​ព័ទ្ធ​ភ្នំ ព្រះ​សុមេរុ...