ប្រាសាទព្រហ្មកិល ឬ ប្រាសាទតាព្រហ្មកិល គឺជាប្រាសាទតូចមួយ ស្ថិតនៅក្បែរប្រាសាទ អង្គរវត្ត ដែលអ្នកទេសចរ តែងតែ ដើរហួស ។ ប្រាសាទនេះសាងឡើងពីថ្មភក់ដើម្បីឧទ្ទិស ដល់ព្រះពុទ្ធសាសនា មានចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ខាងលិចខ្លោងទ្វារ ប្រាសាទអង្គរវត្ត ។ បច្ចុប្បន្នប្រាសាទដ៏តូចនេះបានរងនូវការទ្រុឌទ្រោមអស់ជាច្រើនរហូតជាង ពាក់កណ្តាលទៅហើយ ហើយខាងអាជ្ញាធរអប្សរាមិនទាន់មានគម្រោងដើម្បីធ្វើការជួសជុលនៅឡើយ ដោយសារតែ ប្រាសាទនេះមិនស្ថិតនៅ ក្នុងអាទិភាពនៃការជួសជុលដូចបណ្តាប្រាសាទធំៗផ្សេងទៀត ។
ប្រាសាទព្រហ្មកិល ឬ ប្រាសាទតាព្រហ្មកិល ជាប្រាសាទមួយដែលមានរាងតូចច្រឡឹង ហើយមានចម្ងាយពីផ្លូវមុខ អង្គរប្រហែលជា ៥០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែមិនត្រូវបានធ្វើឱ្យមានការចាប់អារម្មណ៍ឱ្យឆៀងចូលទៅទស្សនាពីអ្នកទេសចរជាតិ-អន្តរជាតិទេ ។
អ្នកទេសចរស្ទើរតែទាំងអស់តែងតែដើររំលង ពោលគឺទៅហួសមកហួស។ ពេលបានដើរចូល ទៅជិតប្រាសាទនេះអ្នកទស្សនានឹងឃើញថា ប្រាសាទព្រហ្មកិល ថ្វីដ្បិតតែមានទំហំតូច និង ទ្រុឌទ្រោមអស់ច្រើនក៏ដោយ ប៉ុន្តែអ្វី ដែលនៅសេសសល់គឺមានលក្ខណៈស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ និង កោតសរសើរពីស្នាដៃបុព្វបុរសខ្មែរ ។ ប្រាសាទ ព្រហ្មកិលមានរូបចម្លាក់មនុស្ស និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទគួរជាទីចាប់ចិត្ត ប៉ុន្តែគួរឱ្យសោកស្តាយនូវអ្វីដែល បានខូចខាតទ្រុឌទ្រោម ហើយអាចនឹងទ្រុឌទ្រោមតទៅទៀត ប្រសិនបើមិនអភិរក្សឱ្យបានឆាប់រហ័សទេនោះ ។ គេសង្កេតឃើញថាប្រាសាទព្រហ្មកិលបានរងនូវការខូចខាតទ្រុឌទ្រោមអស់ជាងពាក់កណ្តាលទៅហើយ ដោយតួប្រាសាទ មួយចំហៀងត្រូវបានរលុះជ្រុះថ្មប្រាសាទនៅរាយប៉ាយក្បែរនោះ ហើយតួប្រាសាទដែលនៅសល់មួយចំហៀងគឺថ្ម ប្រាសាទបានប្រេះហើបឃ្លាតចេញពីគ្នា ស្ទើរតែរំលំទៀតទៅហើយ ។ គេបានយកឈើទៅដាក់ទល់ប្រាសាទនេះកុំឱ្យ ដួលរលំចំនួនពីរកន្លែង ។

អ្នកមើលថែរក្សាប្រាសាទនេះបានប្រាប់ថា ប្រាសាទព្រហ្មកិលជាប្រាសាទតូចមួយដែលស្ទើរតែគ្មានអ្នកទេសចរ ចូលទៅទស្សនា បើទោះបីជាប្រាសាទនេះនៅក្បែរចន្លោះផ្លូវពីអង្គរវត្តទៅអង្គរធំក៏ដោយ គឺម្តងម្កាលមានតែអ្នកទេសចរម្នាក់ ឬ ពីរនាក់ប៉ុណ្ណោះដែលឆៀងចូលទៅទស្សនា ។
លោក សឹង គង់ អគ្គនាយករងអាជ្ញាធរអប្សរាមានរៀបរាបថា ប្រាសាទព្រហ្មកិលមានការទ្រុឌទ្រោមដោយសារ ភាពចំណាស់របស់ប្រាសាទ ហើយនេះជាបញ្ហាទ្រុឌទ្រោមជាទូទៅដែលប្រាសាទខ្លះផ្អៀង ខ្លះជ្រុះថ្ម ជាដើម ។ ប្រាសាទ នេះជាប្រាសាទតូចតាច បើប្រៀបធៀបនឹងប្រាសាទដទៃ ហើយប្រាសាទដទៃទៀតក៏មានការទ្រុឌទ្រោមខ្លាំងដែរ ។ ការជួសជុលប្រាសាទគឺធ្វើទៅតាមអាទិភាពជាបន្តបន្ទាប់ ហើយជាទូទៅឱ្យតែប្រាសាទ បុរាណជាកេរដំណែលគឺគេមានគម្រោងធ្វើការជួសជុលឡើងវិញ ប៉ុន្តែទៅតាមលំដាប់លំដោយ ។ ប្រាសាទនេះតូច ហេតុដូច្នេះហើយមិនសូវមានការចាប់អារម្មណ៍ពីអ្នកទេសចរប៉ុន្មានទេ ។ ហើយម៉្យាងទៀតប្រាសាទ នេះនៅក្បែរប្រាសាទអង្គរវត្តលេខ ១ ហេតុដូច្នេះហើយបានជាធ្វើឱ្យភ្ញៀវទេសចរមើលរំលង ។

យោងតាមសៀវភៅដើមកំណើតអង្គរបានសរសេរថា ប្រាសាទតាព្រហ្មកិលសាងនៅចុងសតវត្សរ៍ទី ១២ ដោយស្នាម ព្រះហស្តព្រះបាទជ័យវរ្ម័នទី ៧ បច្ឆមរណៈព្រះនាម មហាបរមសំគតតបតៈ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា ប្រាសាទនេះ បានទទួលការថែរក្សាដោយក្រសួងអភិរក្សអង្គរតាំងពីឆ្នាំ ១៩១៩ ។ ដោយសារការរុករកកាលពីឆ្នាំ ១៩២៨ គេបានរកឃើញ សិលាចារឹកមួយដែលមានចុះព្រះរាជបញ្ជាផ្សេងៗនៃព្រះបាទជ័យវរ្ម័នទី ៧ ដែលឆ្លាក់ជាប់នឹងមន្ទីរព្យាបាលរោគ ។ តាមសិលាចារឹកនៅប្រាសាទតាព្រហ្មប្រាប់ថា ប្រាសាទនេះជាធម្មមន្ទីរ សម្រាប់ស្វាធ្យាយន៍ធម៌ប៉ែកខាងព្រះពុទ្ធសាសនា ។
បើតាមរឿងព្រេងវិញ លោក សេដែស បាននិទានថា ប្រាសាទតាព្រហ្មកិលនេះមានការទាក់ទងនឹងរឿងពញ្ញាក្រែក ដែលជាជនពិការអវយវៈ ធ្វើដំណើរចេញទៅណាមកណាពុំបាន លុះត្រាតែព្រះឥន្ទ្រប្រទានសេះមួយ ព្រមទាំងគ្រឿង អម្ពរណ៍ ។ លុះដល់ក្រោយមក ទើប ពញ្ញាក្រែក យកគ្រឿងអម្ពរណ៍មកស្លៀកពាក់ហើយឡើងជិះសេះហោះចេញបាត់ទៅ ។ ប្រាសាទ នេះគេប្រទះឃើញរូបព្រះពោធិសាត់ អវណេកេស្វរៈ ដែលជាអ្នកជួយព្យាបាលរោគសត្វលោក ។ ការធ្វើដំណើរចូល ទៅត្រូវ ដើរតាមគោបុរៈមួយតូចសាងពីថ្មភក់ ទើបចូលដល់តួប្រាសាទដែលប្រកបដោយថ្នាក់តូចៗ ៣ ទៀត រួចជាប់គ្នាតាម អំពូលមុខខាងជើងនិង ខាងកើត ។ តួគុហាបែរមុខទៅខាងកើតប្រកបដោយទ្វារបញ្ឆោតបី និង បល្ល័ង្កមួយដែលមានក្បាច់ ជាច្រើន ។ ការរចនាប្រាសាទនេះមិនសូវមានការផ្ចិតផ្ចង់ប៉ុន្មានទេ ប៉ុន្តែមានទ្រង់ទ្រាយដូចប្រាសាទបាយ័នដែរ ព្រោះក្បាច់ចម្លាក់មានភាពកោងៗនិង មានឆ្លាក់រូបទេវតានៅតាមសសរជ្រុងប្រាសាទ ។ នៅសសរមាត់ទ្វារចូល មានក្បាច់រចនាយ៉ាងល្អឆើតហាក់ដូចជាកម្រាលព្រំចៀម ដោយក្បាច់ចម្លាក់នីមួយៗមានឆ្លាក់ជារូបមនុស្ស ម្នាក់តាមទម្រង់ធម្មតា ហាក់ដូចជាមានជីវិតរស់រវើកនៅឡើយ ៕
0 comments:
Post a Comment