ប្រាសាទចេកក្បូរដែលកសាងឡើង ៣ ទន្ទឹមគ្នាគឺជាប្រាសាទមួយស្ថិតនៅក្នុង ខេត្តឧត្តរមានជ័យ ដែលពុំមានអ្នកទេសចរ ពីចម្ងាយទៅដល់ ។ ប្រាសាទនេះបានទទួល រងនូវការខូចខាតអស់ជាច្រើនដោយសារ សង្គ្រាម និង ជនខិលខូចមួយចំនួន បានធ្វើការគាស់កកាយដើម្បីស្វែងរកវត្ថុបុរាណមានតម្លៃ ។
ប្រាសាទចេកក្បូរស្ថិតនៅក្នុងភូមិឈូក ឃុំក្រសាំងស្រុកចុងកាល់ ខេត្តព្រះវិហារ ។
ប្រាសាទចេកក្បូរសាងនៅលើទីទួលដែលមានទំហំ ៣០ ម៉ែត្រ គុណនឹង ៣០ ម៉ែត្រ ប្រាសាទនេះខូចខាតយ៉ាងដំណំ ដោយរងគ្រោះដោយសារសង្គ្រាម ហើយនៅក្នុងអំឡុងទសវត្សរ៍ទី ៩០ មានជនខិលខូចមួយចំនួនបានបំផ្លិចបំផ្លាញដោយ ធ្វើការជីកគាស់កកាយវត្ថុមានតម្លៃនៅក្នុងប្រាសាទនេះ ។ ប្រាសាទចេកក្បូរបច្ចុប្បន្នមានការខូចខាតច្រើនដែលប្រាសាទ កណ្តាលបានរលុះឥដ្ឋ និង ក្បាច់អស់ជាច្រើន ហើយថែមទាំងមានស្នាមប្រេះនៅចំកណ្តាលប្រាសាទស្ទើរតែរហែកជាពីរ ។ រីឯប្រាសាទអមសងខាងគឺមួយបានខូចខាតដួលរាបដល់ដី ចំណែកមួយទៀតបានរលុះឥដ្ឋអស់ពាក់កណ្តាល ។

លោក ចាន់ បច្ឆិរ៉ា ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តឧត្តរមានជ័យ មានប្រសាសន៍ឱ្យដឹងថា ប្រាសាទចេកក្បូរ មាន៣ដែលសាងទន្ទឹមគ្នាសព្វថ្ងៃនេះនៅសល់តែពីរប៉ុណ្ណោះ ។ ប្រាសាទកណ្តាលមានទំហំ ៥ ម៉ែត្រគុណ នឹង ៥ ម៉ែត្រ និង កម្ពស់ ១០ ម៉ែត្រ ដែលប្រាសាទកណ្តាលនេះត្រូវបានបុព្វបុរសខ្មែរសាងឡើងតំណាងឱ្យអំណាចកំពូល (ដូចជាថ្នាក់មជ្ឈិម ឬ ប្រមុខរដ្ឋ) ។ ចំពោះប្រាសាទពីរទៀតដែលនៅអមសងខាងគឺតំណាងឱ្យអំណាចតំបន់ឬថ្នាក់ខេត្តក្រុង ។
លោកប្រធានមន្ទីរវប្បធម៌បានឱ្យដឹងទៀតថាប្រាសាទចេកក្បូរត្រូវបានកសាងឡើងអំឡុងឆ្នាំ (៦១៦-៦៣៥) ដើម សតវត្សរ៍ទី៧រជ្ជកាលព្រះបាទឥសាន្តវរ្ម័នទី ១ ។ ប្រាសាទនេះសាងឡើងពីឥដ្ឋតាន់ហើយខ្លោងទ្វារធ្វើពីថ្មភក់រចនាបថសម្បូរព្រៃគុហ៍មាន៥ថ្នាក់ ។
ជាទូទៅប្រាសាទដែលស្ថិតនៅក្នុងព្រៃឆ្ងាយៗហើយគ្មានផ្លូវ និង គ្មានទេសចរទៅដល់ វាហាក់ដូចជាត្រមង់ត្រមោចណាស់ តួយ៉ាងដូចជាប្រាសាទចេកក្បូរនេះជាដើម ហើយបើពុំមានការអភិរក្សទេនោះគឺមុខជានឹងត្រូវខូចខាតអស់ ។ប្រាសាទចេកក្បូរមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ ។ ប្រាសាទនេះមិនដែលមានអ្នកទេសចរពីចម្ងាយទៅដល់ទេ ក្រៅតែពីអ្នកស្រុកដែលរស់នៅក្បែរនោះ ពីព្រោះផ្លូវទៅកាន់ ទីនោះមានការលំបាក ។ សព្វថ្ងៃប្រាសាទចេកក្បូរត្រូវបានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត បានធ្វើការកាប់ផ្កាព្រៃដែល ដុះនៅជុំវិញប្រាសាទ ព្រមទាំងធ្វើស្លាកសញ្ញាអប់រំដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះឱ្យជួយថែរក្សាសម្បត្តិវប្បធម៌ដ៏ មានតម្លៃកុំឱ្យបំផ្លិចបំផ្លាញ ៕
0 comments:
Post a Comment