Excessive sweating is an illness and can be treated!

Friday, June 6, 2014

ប្រាសាទ ចៅសាយទេវព្តា

ប្រាសាទ​ចៅ​សាយ​ទេវព្តា​មាន​ទី​តាំង​ស្តិត​នៅ​ម្ខាង​ផ្លូវ​នៃ​ប្រាសាទ​ធម្មានន្ទ​ជា​ប្រាសាទ​ខ្នាត​ជំទើរ​កសាង​ បែរ​មុខ​ទៅ​​​ទិស​ខាង​កើត​មាន​ក្បូរ​ក្បាច់​រចនា​ល្អ​វិចិត្រ​មិន​ខុស​ពី​ប្រាសាទ​អង្គរ​វត្ត​ប៉ុន្មាន​ឡើយ ។  ប្រាសាទ​នេះ​ជា​ប្រាសាទ​គូ​គ្នា​នឹង​ប្រាសា​ទធម្មានន្ទ ​ពី​ព្រោះ​នៅ​ជិត​គ្នា​។​ប្រាសាទ​ចៅ​សាយ​នេះ​កសាង​ ដោយ​ព្រះបាទ​សូរ្យវរ្មន ទី២​ ហើយ​កសាង​បន្ថែម​ដោយ​ព្រះបាទ​យសោវរ្ម័ន ទី២ ​រហូត​ចប់​សព្វ​គ្រប់​ក្នុង​ សម័យ​ព្រះបាទ​ជ័យវរ័្មន ទី៧ ។
ផ្លូវ​ដែល​ឆ្លង​កាត់​ប្រាសាទ​នេះ​នៅ​ទិស​ខាង​ជើង ​ដូច្នេះ​ហើយ​បាន​ជា​ភ្ញៀវ​ទេសចរ​ច្រើន​ដើរ​ចូល​ទៅ ​កាន់​ប្រាសាទ​តាម​ផ្លូវ​ទិស​ខាង​ជើង​។​ប៉ុន្តែ​ផ្លូវ​ចូល​កាល​ពី​សម័យ​មុន​គឺ​នៅ​ផ្លូវ​ទិស​ខាង​កើត​។​ប្រាសាទ ​ចៅ​សាយ​នេះ​មាន​ការ​ទ្រុឌ​​ទ្រោម​ខ្លាំង​ប៉ុន្តែ​បាន​ធ្វើ​ការ​ ជួស​ជុល​ជា​បន្ត​បន្ទាប់​ ។
តើ​ប្រាសាទ​ចៅ​សាយ​មាន​អ្វី​ទស្សនា​ខ្លះ​?
ផ្លូវ​ចូល​ប្រាសាទ​តាម​ទិស​ខាង​កើត​ពី​គោ​បុរៈ​មាន​ស្ពាន​ដែល​មាន ​សរសរ​មូល​ៗ​ទប់​ទ្រ​ជា​ហូ​រហែរ​យ៉ាង​ស្អាត​។​ក្នុង​សម័យ​បូរាណ​ប្រាសាទ​នេះ​មាន​ការ​រៀប​ចំ​ធ្វើ​ពិធី​សក្ការៈ ​លឹង្គ​ព្រះ​ឥសូរ​ការ​លាង​និង​ធ្វើ​ពិធី​ផ្សេង​ៗ​ទៀត​ដោយ​សារ​តែ​នៅ​ជិត​ស្ទឹង​សៀមរាប​ដែល​ជា​ស្ទឹង​ស័ក្កិ​សិទ្ឋ​ ដូច​ទន្លេ​គង្កា​​នៅ​ប្រទេស​ឥណ្ឌា ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពិធី​។
ប្រាសាទ​ដែល​កសាង​នៅ​ក្នុង​សម័យ​តែ​មួយ​មាន​ដូច​ជា​៖
១. ប្រាសាទ​អង្គរវត្ត
២. ប្រាសាទ​បន្ទាយ​សំរ៉ែ
៣. ប្រាសាទ ធម្មានន្ទ
៤. ប្រាសាទ​បេងមាលា
៥. ប្រាសាទ​ព្រះ​ពិធូរ
៦. ប្រាសាទ​វត្ត​ភូ (នៅ​ក្នុង​ប្រទេស​ឡាវ​សព្វ​ថ្ងៃ​) ៕

Related Posts:

  • ប្រាសាទ​ភ្នំបូក ក្រៅ​ពី​ភ្នំ​គូលែន​ដែល​ជា​រមណីយ​ដ្ឋាន​ដ៏​ប្រណីត​ និង​ជាទី​ពេញ​និយម​សម្រាប់​ ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ​និង​ អន្តរ​ជាតិ​ហើយ​នោះ ​ក៏​នៅ​មាន​ភ្នំ​បី​ទៀត​នៅ​ក្នុង​ខេត្ត​ សៀមរាប ​គឺ​ភ្នំ​បាខែង​ ភ្នំក្រោម​ និង​ភ្នំបូក ​។ ​ភ្នំ​ទាំង​ ប… Read More
  • ប្រាសាទ​ព្រះគោ ប្រាសាទ​ព្រះគោ​កសាង​ឡើង​នៅ​ក្នុង​ទឹកដី​នៃក្រុង​រលួស ឬ​ហរិហរាល័យ ខាងជើង​ប្រាសាទ​បាគង ប្រាសាទ​ព្រះគោ ​ជា​ស្នាដៃ​មួយ​ទៀត​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័នទី១ នៅ​ឆ្នាំ​៨៧៩ មុន​ប្រាសាទ​បាគង ២ឆ្នាំ ដើម្បី​ថ្វាយ​ដល់​ព្រះសិវៈ និង ​រំលឹក​គុណ… Read More
  • ប្រាសាទបាពួនប្រាសាទ​បាពួន​គឺ​ជា​ប្រាសាទ​ដ៏​ចំណាស់​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ។ ប្រាសាទ​នេះ​ចាត់ ​ទុក​ថា​ជា ​ប្រាសាទ​ដំបូង ក្នុង​ក្រុម​ប្រាសាទ​ក្រុង​ព្រះ​នគរ​ដែល​មាន ផ្លូវ​ដើរ​ចូល​ទៅ​កាន់​ប្រាសាទ​ជា ​ស្ពាន​ថ្ម​លាត​សន្ធឹង​វែង​ ផ្លូវ​ … Read More
  • ប្រាសាទ​បាគង មាន​ប្រាសាទ​បុរាណ​សរុប​កៅ​សិប​មួយ ដែល​នៅ​តំបន់​អង្គរ​​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ ​ពិភព​លោក​រួច​នៅ​ទី​ក្រុង​កេបិច​ប្រទេស ​កាណាដា​តាំង​ពី​ឆ្នាំ ​១៩៩២​ មក ​ក្នុង​នោះ ​ប្រាសាទ​បាគង​ស្ថិត​​នៅ​ចម្ងាយ​ដប់​ពីរ គីឡូម៉ែត្រ​ខាង​កើត​ទី​រួម… Read More
  • ប្រាសាទបី ប្រាសាទ​បី​បាន​កសាង​ឡើង​អំពី​ឥដ្ឋ ដោយ​គេ​យក​ឥដ្ឋ​មក​ដាក់​តម្រៀប​គ្នា នៅ​ក្នុង​ជួរ​លើ​ក្រោម​ ។ ​យក​មក​តម្រៀប​ នៅ​លើ​ជើង​គ្រឹះ​ដែល​មាន​ទទឹង​ ១០​ ម៉ែត្រ​ បណ្តោយ ​២៤​ ម៉ែត្រ​ ។​ ប្រាសាទ​បី ​ត្រូវ​បាន​គេ​ធ្វើ​ការ​សន្និដ្ឋាន​ ថា​ … Read More

0 comments:

Post a Comment