មានប្រាសាទបុរាណសរុបកៅសិបមួយ ដែលនៅតំបន់អង្គរបានចុះបញ្ជីបេតិកភណ្ឌ ពិភពលោករួចនៅទីក្រុងកេបិចប្រទេស កាណាដាតាំងពីឆ្នាំ ១៩៩២ មក ក្នុងនោះ ប្រាសាទបាគងស្ថិតនៅចម្ងាយដប់ពីរ គីឡូម៉ែត្រខាងកើតទីរួមខេត្តសៀមរាប ក៏ត្រូវបានបញ្ចូលក្នុងតំបន់អង្គរផងដែរ ប៉ុន្តែគេសង្កេតឃើញថាភ្ញៀវទេសចរខ្មែរភាគច្រើនតែងទៅមក-ហួស ព្រោះខ្លះមិនដឹងពី ទីតាំងប្រាសាទបាគងទើបនាំគ្នាធ្វើដំណើរសំដៅទៅកាន់ប្រាសាទអង្គរ ប្រាសាទបាយ័ន… ដែលនៅចម្ងាយប្រមាណជិត ដប់គីឡូម៉ែត្រទិសខាងជើងទីរួមខេត្តសៀមរាបវិញ ។
ផ្ទុយទៅវិញ ចំពោះភ្ញៀវទេសចរបរទេសគឺគេបែរជាស្គាល់ច្រើន ពីព្រោះក្រុមហ៊ុនទេសចរណ៍បានរៀបចំឱ្យមានខ្សែ ទេសចរតាមជម្រើសបី ដូចជា ជម្រើសទីមួយ ប្រាសាទអង្គរវត្ត បាយ័ន បន្ទាយស្រី… ជម្រើសទីពីរ មកទស្សនាប្រាសាទ នៅតាមវង់ធំ ស្រះស្រង់ ប្រែរូប មេបុណ្យ ព្រះខ័ន… ជម្រើសទីបី ទស្សនាភ្នំគូលែន ក្បាលស្ពាន ប្រាសាទបាគង ព្រះគោ លលៃ… ហេតុនេះទើបមានភ្ញៀវទេសចរបរទេសចូលមកទស្សនាប្រាសាទបានច្រើនជាងភ្ញៀវទេសចរខ្មែរក្នុងស្រុក ។
ឯកឧត្តម គឹម ឆៃហៀង អតីតអគ្គនាយករងអាជ្ញាធរអប្សរា និង បច្ចុប្បន្នជាអភិបាលខេត្តសៀមរាបបានរៀបរាប់ថា មិនដូច ប្រាសាទអង្គរវត្តទេដែលភ្ញៀវទេសចរជាតិ និង អន្តរជាតិសម្រុកទៅ ព្រោះគេបានចាត់ទុកប្រាសាទអង្គរវត្តជា និមិត្តរូបជាតិខ្មែរ រហូតអ្នកខ្លះបន់ផ្សងថា មួយជីវិតហោចណាស់ក៏ត្រូវបានទៅមើលអង្គរវត្តម្តងដែរ ។ រីឯប្រាសាទបាគង បើទោះជាប្រាសាទ បុរាណមានចំណាស់កសាងមុនប្រាសាទអង្គរវត្ត និង មានរចនាបថមិនចាញ់ប្រាសាទអង្គរវត្តក៏ភ្ញៀវដែល បានទៅទស្សនាមាន តិចតួចពិសេសភ្ញៀវជនជាតិខ្មែរ អ្នកខ្លះមកលេងខេត្តសៀមរាបពីរទៅបីដងហើយក៏ពុំទាន់បានទៅ មើលប្រាសាទបាគងថា មានទិដ្ឋភាពបែបណានៅឡើយ ។ នេះក៏ព្រោះតែគេពុំបានដឹងថាប្រាសាទបាគងស្ថិតនៅទីណា ? ដែលការមិនបាន ស្គាល់ប្រាសាទបាគងអាចបណ្តាលមកពីការផ្សព្វផ្សាយនៅមានកម្រិត មិនជ្រួតជ្រាបទូលំទូលាយក្នុង មជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ ។ អ្នកទេសចរខ្មែរភាគច្រើនទៅលេងប្រាសាទអង្គរវត្តដែលនៅទិសខាងជើងទីរួមខេត្ត សៀមរាប ព្រោះដឹងថានៅទីនោះ ប្រមូលផ្តុំដោយប្រាសាទបុរាណជាច្រើន ។ ចំណែកប្រាសាទបាគងមានទីតាំងនៅ ទិសខាងកើតខេត្តសៀមរាបគឺគេគ្រាន់តែ ធ្វើដំណើរតាមផ្លូវជាតិលេខប្រាំមួយមកកើតចម្ងាយដប់ពីរគីឡូម៉ែត្របត់តាម ផ្លូវមួយទៅខាងស្តាំដៃប្រមាណជាងមួយគីឡូម៉ែត្រ គឺពិតជាបានឃើញប្រាសាទបាគងជាក់ជាពុំខានឡើយ ។

តាមការសង្កេត នាពេលបច្ចុប្បន្នភ្ញៀវដែលមកទស្សនាប្រាសាទបុរាណនានានៅខេត្តសៀមរាប មានការធ្លាក់ចុះ សូម្បីតែ នៅប្រាសាទអង្គរវត្តដែលតែងសម្បូរភ្ញៀវក៏ថយចុះដែរ ។ ដោយឡែក ប្រាសាទបាគងក្នុងមួយថ្ងៃ មានភ្ញៀវទេសចរមក ទស្សនាត្រឹមតែបីរយ ទៅបីរយហាសិបនាក់ មិនដូចរយៈកាលកន្លងទៅភ្ញៀវមានរាប់ពាន់នាក់បាន ចូលទស្សនាប្រាសាទបាគង ។
ប្រាសាទបាគងស្ថិតក្នុងស្រុករលួសគឺជាទីក្រុងដែលឈ្មោះដើម“ហរិហរល័យ”មានចម្ងាយដប់ពីរគីឡូម៉ែត្រពីក្រុង សៀមរាប ។ នៅទីនេះមានប្រាសាទបួន គឺប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទលលៃ និង ប្រាសាទព្រៃមន្ទីរ ដែល ប្រាសាទនីមួយៗនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ គឺប្រមាណមួយគីឡូម៉ែត្រទៅពីរគីឡូម៉ែត្រ ។
រាល់រដូវបុណ្យទាន ដូចជា បុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ ចេញវស្សា ចូលវស្សា… ប្រជាពលរដ្ឋនៅខេត្តសៀមរាប តែងនាំ គ្នាទៅលេងនៅប្រាសាទបាគង ព្រោះក្រៅពីមានទេសភាព និង ទិដ្ឋភាពល្អស្រស់បំព្រងគួរជាទីទាក់ទាញ ព្រមទាំងមានទីធ្លាស្រឡះ និង បរិយាកាសល្អទៀតផង ។ ពេលបុណ្យចូលឆ្នាំរយៈពេលបីថ្ងៃគឺបញ្ចប់ហើយ ប៉ុន្តែនៅ ប្រាសាទបាគងប្រជាពលរដ្ឋ គ្រប់ច្រកល្ហកនៅទូទៅទាំងខេត្តសៀមរាបតែងបន្តទៅជួបជុំគ្នាលេងកម្សាន្តសប្បាយនៅ ប្រាសាទបាគងរយៈពេលរហូតដល់កន្លះខែ ដោយខាងមន្ទីរទេសចរណ៍បានរៀបចំកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ដើម្បី បង្ហាញពីទំនៀមទម្លាប់របស់អ្នកស្រុករៀងៗ ។ កម្មវិធីសប្បាយរួមមានចាក់ធុងបាស់រាំ លេងល្បែងប្រជាប្រិយ ចូលគោរពសក្ការៈព្រះពុទ្ធរូប និង ព្រះសង្ឃនៅវត្តប្រាសាទបាគងដែរ ដែលស្ថិតនៅក្នុងបរិវេណប្រាសាទនោះដែរ ។
ការដែលគេមានជំនឿលើវត្តប្រាសាទបាគងដោយសារតែជាវត្តមានវ័យចំណាស់ កសាងមកអស់រយៈពេលជិត បីរយឆ្នាំទៅហើយគ្រាន់តែព្រះវិហារក៏ត្រូវបានកសាងមកអស់រយៈពេលជិតពីររយឆ្នាំដែរ និង មានការជួសជុលបន្តបន្ទាប់ ។ ជាគោលការចំពោះវត្តដែលមានចំណាស់ចាប់ពីប៉ែតសិបឆ្នាំឡើងត្រូវបានចាត់ទុកជាបេតិកភណ្ឌជាតិ ។

ប្រាសាទបាគងនៅត្បូងប្រាសាទព្រះគោ ស្ថិតក្នុងភូមិបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ប្រាសាទនេះកសាង ឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទីមួយ នៅឆ្នាំ ៨៨១ ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញសាសនា ។ ប្រាសាទនេះស្ថិតនៅចំ កណ្តាលអតីតទីក្រុងហរិហរល័យកាលសម័យនោះ ។ ប្រាសាទបាគងជាប្រាសាទភ្នំ តំណាងឱ្យភ្នំព្រះសុមេរុ៍ ។ ប្រាសាទនេះ មានប្រាំជាន់ដែលបួនជាន់តំណាងឱ្យស្ថានទាំងបួន និង ជាន់ទីប្រាំជាស្ថានរបស់ព្រះ ។ ប្រាសាទនេះមានកំពែងពីរជាន់ កំពែងខាងក្រៅមានទំហំ ៩០០x៧០០ ម៉ែត្រ និង មានគូទឹកព័ទ្ធជុំវិញ ព្រមទាំងមានផ្លូវចូលទាំងបួនទិស ។ កំពែងខាងក្នុង ដែលតូចជាងមានគោបុរៈធ្វើពីថ្មភក់ និង ថ្មបាយក្រៀម ។ ថែវនៅសងខាងស្ថិតនៅស្របជញ្ជាំងខាងកើត ។ មានអគារពីរ ទៀតមានទ្វារចូលបួន ។ សិលាចារឹកនៃប្រាសាទនេះមាននៅអគារខាងជើង ។ នៅខាងមុខមានបណ្ណាល័យពីរធ្វើពីថ្មភក់ បែរមុខទៅរកផ្លូវចូលប្រាសាទ ។ ប្រាង្គកណ្តាលនៃប្រាសាទមានជណ្តើរឡើងទាំងបួនទិស ហើយអាចមើលឃើញពីគ្រប់ ជាន់ទាំងអស់។
ចំពោះចម្លាក់នៅប្រាសាទបាគងភ្ញៀវដែលបានចូលទស្សនាបានឱ្យតម្លៃថា មានភាពទាក់ទាញ និង ចម្លាក់ចម្រុះ ដូចជាផ្កាភ្ញី ពានរ រាហូ ដំរី គោ និង មានចម្លាក់មនុស្សតិចតួច ។
ប្រាសាទបាគងកសាងមុនប្រាសាទអង្គរវត្ត គឺក្រោយពីកសាងប្រាសាទបាគងមានការកសាងប្រាសាទបាក់ខែង រួចទើប មានការកសាងប្រាសាទអង្គរវត្ត , ប្រាសាទបាយ័ន… ៕
0 comments:
Post a Comment