Excessive sweating is an illness and can be treated!

Friday, June 6, 2014

ប្រាសាទ ធម្មានន្ទ

ប្រាសាទ​ធម្មានន្ទ​មាន​ទី​តាំង​នៅ​គីឡូ​ម៉ែត្រ​លេខ​ពីរ ផ្លូវ​វង់​តូច ​ដែល​ចេញ​តាម​ទ្វារ​ជ័យ ​នគរ​ធំ ​មាន​ប្រាសាទ​ពីរ​នៅ​ទន្ទឹម​ៗ​គ្នា​ ។ បា្រសាទ​មួយ​ស្ថិត​នៅ​ខាង​ជើង​ផ្លូវ​ឈ្មោះ​ថា ​ប្រាសាទ​ធម្មានន្ទ ​ចំណែក​ឯ​ប្រាសាទ​មួយ​ទៀត​ដែល​ស្ថិត​នៅ​ខាង​ត្បូង​ផ្លូវ​ឈ្មោះ​ថា បា្រសាទ​ចៅ​សាយ ​។ប្រាសាទ​ធម្មានន្ទ​គឺ​ជា​ប្រាសាទ​ដែល ​មាន​ខ្នាត​តូច​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ប្រឡាយ​ទឹក​ ដែល​ជន​ជាតិ​ខ្មែរ​យើង​មាន​ជំនឿ​ថា ​ប្រឡាយ​ទឹក​នេះ​ជា​ប្រឡាយ​ទឹក​ដែល​ឡោម​ព័ទ្ធ​ភ្នំ ព្រះ​សុមេរុ ។ ​ប្រាសាទ​នេះ​ខុស​ពី​ប្រាសាទ​ចៅ​សាយ​ត្រង់​ថា មាន​ធម្ម​មន្ទីរ​មួយ​កន្លែង ​នៅ​ខាង​ស្តាំ​ដៃ ​ឬ​នៅ​ទិស​ខាង​ត្បូង​នៃ​ប្រាសាទ​ ។ ​ចំណែក​ប្រឡាយ​ទឹក​សព្វ​ថ្ងៃ​នេះ​រីង គោក​អស់​ទៅ​ហើយ​ ។

តើ​ប្រាសាទ​ធម្មានន្ទ​មាន​អ្វី​ទស្សនា​ខ្លះ​?
រូប​ចម្លាក់​នៅ​សសរ​ទ្វារ​ខាង​មុខ។​មាន​រូប​ទេព​អប្សរា​ដ៏​មាន​សម្រស់​ស្រស់​ស្អាត​ដូច​អប្សរា​នៅ​បា្រសាទ​អង្គរ​វត្ត​ដែរ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ​គឺ​មាន​រូប​ទេពអប្សរា​នៅ​ជា​មួយ​និង​ រូប​ចម្លាក់​ទ្វារ​បាល ។
ផ្តែរ​ខាង​ក្នុង​មាន​រូប​ចម្លាក់​ព្រះនារាយណ៍​ទ្រង់​គ្រុឌ ​ព្រះនារាយណ៍​កន្ធែក​ព្រះបាទ​នៅ​លើ​ស្មា​គ្រុឌ​ មាន​អាវុធ​គ្រប់​ដៃ ​។ ​ចំណែក​ឯ​គ្រុឌ​វិញ​បាន​យក​ក្បាល​វែក​ត្រសុល​នាគ​ចេញ​មក​ ពាក់​កណ្តាល ​ដូច្នេះ​ហើយ​បាន​ជា​មាន​ក្បាល​នាគ​ម្ខាង​ពីរ​ ។ ​គេ​អាច​ចាត់​ទុក​ថា​ប្លែក​ ហើយ​ទិដ្ឋភាព​បែប​នេះ​គឺ​មាន​តែ​នៅ​បា្រសាទ​ធម្មានន្ទ​ រី​ឯ​ប្រាសាទ​ផ្សេង​ៗ​ទៀត​មិន​ មាន​ឡើយ ​។
តួប្រាង្គប្រាសាទ
ក្បូរ​ក្បាច់​រចនា​មាន​ទាំង​រូប​មនុស្ស​ និង​សត្វ​ ប្រភេទ​ផ្សេង​ៗ​ជា​ច្រើន​ឆ្លាក់​រូប​ចម្លាក់​ផុស​ លម្អ​នៅ​តាម​ផ្នែក​ផ្សេង​ៗ​ដូច​ជា​ជញ្ជាំង​មុខ​ប្រាសាទ​ និង​ ជើង​គ្រឹះ​នៃ​ប្រាសាទ​ ។
នៅ​តាម​គោ​បុរៈ
នៅ​មុខ​ប្រាសាទ​មាន​រូប​ចម្លាក់​សត្វ​គ្រុឌ​ឈរ​ពត់​ខ្លួន​នៅ​លើ​ជ្រុង​កែង​ដំបូល​នៃ​គោ​បុរៈ ​យ៉ាង​ស្រស់​សង្ហារ​ ។
ប្រាសាទ​ដែល​កសាង​ក្នុង​យុគ​សម័យ​តែមួយមាន៖
១. ប្រាសាទ អង្គរវត្ត
២. ប្រាសាទបន្ទាយសំរ៉ែ
៣. ប្រាសាទចៅសាយ
៤. ប្រាសាទព្រះពិធូរ
៥. ប្រាសាទបេងមាលា
៦. ប្រាសាទភិម៉ៃ (ខេត្តនគររាជសីមា សព្វថ្ងៃជារបស់ថៃ )
៧. ប្រាសាទភ្នំរុង (ខេត្តបុរីរម្យ សព្វថ្ងៃជារបស់ថៃ)
៨. ប្រាសាទវត្តភូ (សព្វថ្ងៃនៅប្រទេស ឡាវ) ។

Related Posts:

  • How to Highlight Text in a PDF DocumentWhile you are reading a PDF document, you may want to highlight text just as you would in a hard-copy document. To highlight a PDF from a browser, Adobe Reader or Acrobat or Preview (for Macs), follow these instructions. … Read More
  • របៀបបង្កើតFacebook Accountដោយមិនបាច់មានEmail សួស្ដីមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះសូមលើកយកពីរបៀបបង្កើតគណនីហ្វេសប៊ុក ដោយមិនបាច់មានអ៊ីមេល ដើម្បីបង្កើតគណនីហ្វេសប៊ុក ដោយមិនបាច់មានអ៊ីមេលបានអ្នកត្រូវមានលេខទូរស័ព្ទផ្ទាល់ខ្លួន។ ខាងក្រោមនេះជារបៀបបង្កើតគណនីហ្វេសប៊… Read More
  • How to Overcome Your Fear of Walking in PublicA lot of people get nervous walking in public. Read this article and find out how to stay calm. STEPS 1.Take deep breaths. When you are walking through a large crowd, taking deep breaths can calm your body down. 2.T… Read More
  • How to Stop Thinking Too MuchIt's a golden rule to think before you speak, but you can run into trouble when you think so much that you fail to act, or think yourself into a state of uncontrollable anxiety. Are you looking for a way to stop thinking t… Read More
  • How to Overcome Your Fear of Public SpeakingDid you know that public speaking is the number one fear in North America? The second greatest fear is death! If you have the fear of public speaking, you are not alone. You must first recognize what "fear" is. Fear is the an… Read More

0 comments:

Post a Comment