Excessive sweating is an illness and can be treated!

Friday, June 6, 2014

ប្រាសាទ​ភ្នំបូក

ក្រៅ​ពី​ភ្នំ​គូលែន​ដែល​ជា​រមណីយ​ដ្ឋាន​ដ៏​ប្រណីត​ និង​ជាទី​ពេញ​និយម​សម្រាប់​ ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ​និង​ អន្តរ​ជាតិ​ហើយ​នោះ ​ក៏​នៅ​មាន​ភ្នំ​បី​ទៀត​នៅ​ក្នុង​ខេត្ត​ សៀមរាប ​គឺ​ភ្នំ​បាខែង​ ភ្នំក្រោម​ និង​ភ្នំបូក ​។ ​ភ្នំ​ទាំង​ បី​នេះ​សុទ្ធ​តែ​មាន​ប្រាសាទ​តាំង​នៅ ​លើ​កំពូល​ភ្នំ ។ ភ្នំបូក​មិន​សូវ​ជា​ទីពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ប៉ុន្មាន​ ឡើយ​ដោយ​សារ​តែ​ភ្នំ​នេះ​នៅ​ឆ្ងាយ​ដាច់​ពី​ប្រាសាទ​ផ្សេងៗ​ទៀត​ដែល​នៅ​ក្នុង​ខេត្ត​សៀម​ រាប ។ បើ​យើង​ ធ្វើ​ដំណើ​រហួស​ប្រាសាទ​ បន្ទាយ ​ស្រី​បន្តិច​នឹង ​ឃើញ​ភ្នំ​មួយ​នោះ​ភ្នំបូក​នេះ​ឯង ។ ភ្នំបូក​នេះ​គឺ​ជា​ភ្នំ​មួយ​ ក្នុង​ចំណោម​ភ្នំ​បី​ដែល​ព្រះបាទ​ យសោវរ្ម័ន​ទី១ បាន​កសាង​ទុក ។ ​ភ្នំបូក​មាន​កម្ពស់​ប្រមាណ​ជា​៧០​ម៉ែត្រ​ ហើយ​សម្រាប់​អ្នក​ទេសចរ ​ត្រូវ​ដើរ​ឡើង​ភ្នំ​ដើម្បី​ទស្សនា​ប្រាសាទ​ ។​ នៅ​លើ​កំពូល​ភ្នំ​ មាន​ប្រាសាទ​បី​ស្ថិត​ នៅ​ជើង​ទម្រ​តែ​មួយ ​ហើយ​ប្រាសាទ​នេះ​មាន​លក្ខណៈ​ស្រដៀង​និង​ប្រាសាទ​ភ្នំ​ក្រោម​ ប៉ុន្តែ​ប្រាសាទ​ភ្នំ​បូក​ នេះ​នៅ​មាន​ ក្បូរ​ក្បាច់​ចម្លាក់​ល្អ​ជាង​ប្រាសាទ​ភ្នំ​ក្រោម ​។
តើ​ប្រាសាទ​ភ្នំ​បូក​ មាន​អ្វី​ទស្សនា​ខ្លះ​ ?
លិង្គ​ព្រះ​ឥសូរ​ មាន​កម្ពស់​ប្រមាណ​ជាង​២​ម៉ែត្រ​ សូម្បី​តែ​មាន​សភាព​ទ្រុឌ​ទ្រោម​ ក៏​ដោយ ​ប៉ុន្តែ​នៅ​ឃើញ​ពី​ភាព​ធំ​អស្ចារ្យ​នៅ​ជើង​ទម្រ​យោនី​ដែល​ត្រូវ​ដើម​ឈើ​វល្លិ គ្រប​ដណ្តប់ ។ ​ជើង​ទម្រយោនី​ដ៏​ធំ​នេះ ជា​ទួល​រាង​ការ៉េ​ ។រូប​ចម្លាក់​ទេព​ធីតា  នៅ​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​ នឹង​ឃើញ​សំពត់​ សម្លុយ ​ដែល​យើង ​មិន​ធ្លាប់​ឃើញ​នៅ​ក្នុង​រចនា​បថ​សម័យ​ណា​ៗ​ទាំង​អស់ ។ អ្នក​បុរាណ​វិទ្យា​បាន​ចាត់​ទុក​រចនាបថ​នេះ​ថា ​ជា​យុគ​សម័យ​មួយ​គឺ​យុគ​សម័យ​ភ្នំ​បាខែង​នោះ​ឯង​ ។
មើល​ទេសភាព​ដោយ​សារ​ប្រាសាទ​នេះ​សង់​នៅ​លើ​កំពូល​ភ្នំ ​ទើប​យើង​អាច​គយ​គន់​ទេសភាព​បាន​ដោយ​ មើល​ពី​លើ​មក​ក្រោម​ ពី​លើ​ទៅ​ឆ្ងាយ​ៗ​ឃើញ​វាល​ស្រែ​ដាច់​ កន្ទុយ​ភ្នែក ។
ប្រាសាទ​ដែល​កសាង​ក្នុង​សម័យ​តែ​មួយ​ជា​មួយ​ប្រាសាទ​ភ្នំ​បូក​មាន៖
១.ប្រាសាទភ្នំបាខែង
២.ប្រាសាទភ្នំក្រោម

Related Posts:

  • ប្រាសាទ​ភិមានអាកាស ប្រាសាទ​ភិមាន​អាកាស​ជា​ប្រាសាទ​មួយ​ដែល​កសាង​ឡើង​អំពី​ថ្ម​ភក់​នៅ​លើ​ជើង​គ្រឹះ​ថ្ម​បាយ​ក្រៀម​មាន​បី​ជាន់​ស្រដៀង​នឹង​ប្រាសាទ​ពីរ៉ា​មីដ ​។ ​កម្ពស់​នៃ​ជើង​គ្រឹះ​ប្រាសាទ​វិមាន​អាកាស​ទាំង​បី​ជាន់​ប្រហែល​ជា ​១២​ ម៉ែត្រ​ មាន​សណ្ឋាន&n… Read More
  • ប្រាសាទ​ព្រះ​ពិធុរ ឬ​ព្រះ​ពិធូរប្រាសាទ​ព្រះ​ពិធុរ ឬ​ព្រះ​ពិធូរ គឺ​ជា​ក្រុម​បា្រសាទ​៥​ខ្នង​ ដែល​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ណាស់​ ប៉ុន្តែ​រូប​ចម្លាក់​ដេល​លម្អ​ប្រាសាទ​នៅ​មាន​សភាព​ល្អ​នៅ​ឡើយ​ ទោះ​បី​ជា​ប្រាសាទ​នេះ​ជា​ប្រាសាទ​នៅ​ក្នុង​ ក្រុម​ព្រះនរគរ​ហ្លួង​ស្… Read More
  • ប្រាសាទ ចៅសាយទេវព្តា ប្រាសាទ​ចៅ​សាយ​ទេវព្តា​មាន​ទី​តាំង​ស្តិត​នៅ​ម្ខាង​ផ្លូវ​នៃ​ប្រាសាទ​ធម្មានន្ទ​ជា​ប្រាសាទ​ខ្នាត​ជំទើរ​កសាង​ បែរ​មុខ​ទៅ​​​ទិស​ខាង​កើត​មាន​ក្បូរ​ក្បាច់​រចនា​ល្អ​វិចិត្រ​មិន​ខុស​ពី​ប្រាសាទ​អង្គរ​វត្ត​ប៉ុន្មាន​ឡើយ ។  ប្រាសាទ​… Read More
  • ប្រាសាទព្រះម៉ែធរណី ឬប្រាសាទព្រះម៉ែ បើ​យើង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង តា​ខ្មៅ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ  ២ ឆ្លង​ស្ពាន​ព្រែក​ហូរ នោះ ​ហើយ ក្រឡេក​មើល​ខាង​ស្តាំ​ដៃ​នោះ យើង​នឹង​បាន​ឃើញ​វត្ត​មួយ​នៅ​គល់ ស្ពាន​ត្រើយ​ខាង​ ត្បូង​ដែល​មាន​ឈ្មោះ​ថា វត្ត​ព្រះ​ពុទ្ធ​អណ្… Read More
  • ប្រាសាទ ធម្មានន្ទ ប្រាសាទ​ធម្មានន្ទ​មាន​ទី​តាំង​នៅ​គីឡូ​ម៉ែត្រ​លេខ​ពីរ ផ្លូវ​វង់​តូច ​ដែល​ចេញ​តាម​ទ្វារ​ជ័យ ​នគរ​ធំ ​មាន​ប្រាសាទ​ពីរ​នៅ​ទន្ទឹម​ៗ​គ្នា​ ។ បា្រសាទ​មួយ​ស្ថិត​នៅ​ខាង​ជើង​ផ្លូវ​ឈ្មោះ​ថា ​ប្រាសាទ​ធម្មានន្ទ ​ចំណែក​ឯ​ប្រាសាទ​មួយ​ទៀត​ដ… Read More

0 comments:

Post a Comment